ជំងឺរលាកបំពង់កដោយមេរោគ ស្រេបតូកុកឃឹស (Streptococcus pharyngitis)
1- និយមន័យ៖
ជំងឺរលាកបំពង់កដោយេមេរោគ ស្រេបតូកុកឃឹស streptococcus) ជាជំងឺឆ្លងនៅបំពង់កដោយមេរោគបាក់តេរីមួយប្រភេទឈ្មោះ ស្រេបតូកុកឃឹសផ្យូសែន ឬ ក្រុមអេ (streptococcus pyogen ឬ group A) ។
ជំងឺនេះអាចកើតលើមនុស្សគ្រប់វ័យ តែភាគច្រើន កើតលើក្មេងចន្លោះ 5 ទៅ15ឆ្នាំ ។ ជំងឺនេះកម្រកើតលើក្មេងអាយុក្រោម 3ឆ្នាំណាស់។
2- ការចម្លងរោគ៖
ឆ្លងដោយការប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ ឬអ្នកដែលផ្ទុកមេរោគ តាមរយៈកម្ទេចទឹកមាត់ កន្តាស សំបោរនិងតាមរយៈអាហារដែលមានមេរោគ។
3- រោគសញ្ញាចំបង៖
រយៈពេលកកើតរោគសញ្ញា ចន្លោះ2 ទៅ5ថ្ងៃបន្ទាប់ពីប៉ះពាល់ឬឆ្លងមេរោគ។
រោគសញ្ញារួមមាន៖
-ឈឺក
-ក្តៅខ្លួន
-ឈឺក្បាល
-ឈឺពោះ
-ក្អួត ចង្អោរ
-ការរលាកបំពង់កដោយមេរោគនេះ មិនសូវបង្កឲ្យក្អក ហៀរសំបោរទេ
4- ការពិនិត្យរាងកាយ៖
-សាច់បំពង់កឡើងក្រហម និងហើម
-បំពង់កមានដំបៅសៗ
-ឡើងកូនកណ្តុលតាម កផ្នែកខាងមុខ
5- ការធ្វើរោគវិនិច្ឆ័យ
ការបៀកយកទឹកបំពង់ក រកមើលមេរោគភ្លាមៗ និងយកទៅបណ្តុះមេរោគ ។
6- ផលវិបាក៖
ការព្យាបាលមិនបានត្រឹមត្រូវ អាចបង្កឲ្យមានផលវិបាកដូចជា
-ឡើងបូសនៅបំពង់ក
-រលាកកូនកណ្តុរនៅបំពង់ក
-រលាកសន្លាក់
-រលាកតំរងនោម
-រលាកប្រឹសបេះដូង
-រលាកខួរក្បាល
7- ការព្យាបាល៖
ជំងឺនេះត្រូវការប្រើប្រាស់ថ្នាំផ្សះ ជាចាំបាច់ទៅតាមវេជ្ជបញ្ជា ។
8- វិធីការពារ៖
-អនាម័យដៃឲ្យបានស្អាត
-ពាក់ម៉ាស់ពេលផ្តាសាយ
-អ្នកជំងឺ គួរសំរាកនៅផ្ទះ និងជៀសវាងប៉ះពាល់ស្និទ្ធស្នាលជាមួយអ្នកដទៃរហូតដល់ កំដៅខ្លួនចុះត្រជាក់ និង យ៉ាងហោចណាស់បន្ទាប់ពីប្រើប្រាស់ថ្នាំផ្សះតាមវេជ្ជបញ្ជាត្រឹមត្រូវបាន 12ទៅ24ម៉ោង។
ផ្នែកជំងឺទូទៅទារក និងកុមារ នៃមន្ទីរពេទ្យមិត្តភាពយើងមាន :
-ពិនិត្យសុខភាពទារក និងកុមារ ២៤ម៉ោង
-សំរាកពេទ្យ មានបន្ទប់ធម្មតា
-ចាក់Vaccine គ្រប់ប្រភេទ
-ចោះក្រវិល
អាចសាកសួរព័ត៍មានបន្ថែម តាមរយៈលេខHotline 076 563 47 02