ការរីកក្រពេញប្រូស្តាត(BPH: benign prostatic hyperplasia)
តើអ្វីទៅជាការរីកក្រពេញប្រូស្តាត(BPH)?
គឺជាជំងឺរីកធំនៃប្រពេញប្រូស្ដាត បណ្ដាលអោយសង្កត់ស្បៀតលើបំពង់បង្ហូរទឹកនោម ធ្វើឲ្យមានការពិបាកនោម។ ជំងឺនេះមិនមែនជាមហារីកទេវាកើតឡើងជាញឹកញាប់នៅលើតែបុរសដែលមានវ័យលើសពី40ឆ្នាំ។
Risk factors(កត្តាប្រឈម)
- វ័យ (Aging). អាយុក្រោម៤០ឆ្នាំមិនសូវមានរោគសញ្ញាទេ
- ប្រវត្តិគ្រួសារ (Family history). អាចមានបញ្ហាដូច បងប្អូន ឪពុកបង្កើត ដែលមានបញ្ហាប្រូស្តាត
- ទឹកនោមផ្អែម និងជំងឺបេដូង (Diabetes and heart disease). ការសិក្សាបង្ហាញថាទឹកនោមផ្អែម និងជំងឺបេះដូង ដែលប្រើ beta blockers អាច ជាកត្តាប្រឈមជំងឺប្រូស្តាតនេះកើនឡើង
- របៀបរស់នៅ (Lifestyle). ការលើសទំងន់បង្កើនកត្តាប្រឈមជំងឺប្រូស្តាតនេះ តែការលំហាត់ប្រាណគឺបន្ថយការប្រឈមនេះ
តើវាអាចស្តែងអោយមានរោគសញ្ញាអ្វីខ្លះ?
សញ្ញាទាំងឡាយរួមមាន:
- នោមញឹក ឬ ក៏ចង់លេចនោមភ្លាមៗ
- នោមញឹកនៅពេលយប់ (Pollakiuria nocturn)
- ពិបាកក្នុងការចាប់ផ្តើមនោម(Difficulty starting urination)
- រំហូរទឹកនោមខ្សោយ ឬ រំហូរឈប់ហើយចាប់ផ្តើម(Weak urine stream or a stream that stops and starts)
- ស្រក់តក់ៗក្រោយនោមចប់(Dribbling at the end of urination)
- នោមអត់អស់រឺនោមសល់
- សញ្ញារលាកប្រព័ន្ធទឹកនោម
- នោមមិនចេញ
- នោមមានឈាម
រោគសញ្ញាដែលស្តែងចេញមិនសមាមាត្រនិងទំហំទេ។បុរសខ្លះប្រូស្តាតធំតិចតួចតែមានសញ្ញាខ្លាំង, ខ្លះប្រូស្តាតធំតែមានសញ្ញាតិចតួចទៅវិញ.
ជំងឺផ្សេងទៀតដែលមានរោគសញ្ញាប្រហាក់ប្រហែល
(Differential Diagnosis)
- ការរលាកប្រព័ន្ធទឹកនោម
- ការរលាកប្រូស្តាត (prostatitis)
- ត្បៀតបង្ហួរនោម(urethral stricture)
- ក្រិនរឹងមាត់ប្លោកនោមដោយការវះកាត់មុន
- គ្រួសប្លោកនោមឬតម្រងនោម
- បញ្ហាប្រព័ន្ធប្រសាទដែលបញ្ជាប្លោកនោម
- មហារីកប្រូស្តាតឬប្លោកនោម
តើធ្វើដូចម្តេចដើម្បីធ្វើរោគវិនិច្ឆ័យបាន?
- លូករន្ធគូថ(Digital rectal examination) គ្រូពេទ្យ ប្រើម្រាម១លូករន្ធគូថ ដើម្បីរកពីទំហំប្រូស្តាតនិងភាពមិនប្រក្រតីនៃប្រូស្តាត
- ការពិនិត្យមើល PSA ក្នុងឈាម ព្រោះការកើនឡើង PSAអាចជាមហារីក
- ការធ្វើអេកូសាស្រ្ត ដើម្បីវាស់ប្រូស្តាតនិងPostvoid residual volume testសំរាប់វាស់ថាតើនោមអស់ឬអត់.
- បរិមាណទឹកនោមដែលនៅសល់បន្ទាប់ពីនោមរួច
- Urinary flow test.ជា machine វាស់កំឡាំងនិងបរិមាណទឺកនោម. សំរាប់វាស់ថាតើនោមអស់ឬអត់.
- 24-hour voiding diaryកំណត់ត្រាពីចំនួនដងនិងបរិមាណទឹកនោម ជាពិសេសពេលយប់.
ការព្យាបាល
ការព្យាបាលដ៏ល្អអាស្រ័យកត្តា:
- រោគសញ្ញារំខាននិងប៉ះពាល់របស់ប្រូស្តាត (IPSS)
- ទំហំប្រូស្តាត
- អាយុ
- សុខភាពទូទៅ
មានមធ្យោបាយព្យាបាលដូចជា
- ការប្រើថ្នាំលេប,អាចជា Alpha blockers, 5-alpha reductase inhibitors និងផ្សេងទៀត
- ការវះដោយកោសសាច់ចេញ
- និងការវះបើកខ្វៀលសាច់ទាំងមូល
ដើម្បីទទួលព័ត៌មានកាន់តែច្បាស់និងលំអិតសូមមកទទួលពិគ្រោះជាមួយគ្រូពេទ្យេជំនាញនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត