ក្រួសថង់ទឹកប្រមាត់ Gallbladder stone
ថង់ទឹកប្រមាត់(Gallbladder) គឺជាផ្នែកមួយនៃប្រព័ន្ធទឹកប្រមាត់ ស្ថិតនៅជាប់ក្រោមថ្លើម ហើយស្ថិតនៅក្រោមឆ្អឹងជំនីរផ្នែកខាងស្ដាំ ដែលមានតួនាទីស្តុកទឹកប្រមាត់ ដែលផលិតដោយថ្លើម និងត្រូវបញ្ចេញចូលក្នុងពោះវៀនតូចដើម្បីរំលាយអាហារ។
គ្រួសថង់ទឹកប្រមាត់ Gallbladder stones គឺជាកំណករឹងនៃទឹកប្រមាត់ ដែលកើតនៅក្នុងថង់ទឹកប្រមាត់ និងអាចមានទំហំតូចចាប់ពីគ្រាប់ខ្សាច់រហូតដល់ធំប៉ុនកូនបាល់។
មូលហេតុដែលនាំអោយកើតមានក្រួសថង់ទឹកប្រមាត់ គឺបណ្ដាលមកពីភាពមិនស្មើគ្នានៃល្បាយទឹកប្រមាត់ ដោយសារការកើនឡើងនៅកម្រិត កូលេស្តេរ៉ុល(Cholesterol)ច្រើនពេក ឬ ប៊ីលីរុយប៊ីន(Bilirubin)ច្រើនពេក ឬក៏ អំបិលទឹកប្រមាត់(Bile salts)មិនគ្រប់គ្រាន់។
រោគសញ្ញា៖
- ឈឺចាប់នៅចុងដង្ហើម ឬក្រោមឆ្អឹងជំនីរខាងស្ដាំ ចាក់មកឆ្អឹងស្លាបប្រចៀវផ្នែកខាងស្ដាំ
- មានក្ដៅខ្លួនស្រៀវស្រាញ ពេលខ្លះអាចមានក្អួតចង្អោរ
- ពេលខ្លះអាចកើតលឿងផងដែរ
រោគវិនិច្ឆ័យ
- ពិនិត្យអេកូសាស្រ្ត
- ពិនិត្យឈាម រកការរលាក(កើនឡើងឈាមស, និង CRP…) និង មុខងារថ្លើម
- ថតស្កេន(CT Scan) ឬ អឹមអរអាយ(MRI) ក្នុងករណីចាំបាច់មួយចំនួន
ផលវិបាកនៃគ្រួសថង់ទឹកប្រមាត់
- រលាកថង់ទឹកប្រមាត់ស្រួចស្រាល ឬរាំងរ៉ៃ
- រលាកលំពែង
- ក្រួសស្ទះផ្លូវទឹកប្រមាត់
- រលាកស្រោមពោះដោយសារធ្លាយថង់ទឹកប្រមាត់ ក្នុងករណីធ្ងន់ធ្ងរ
វិធីសាស្រ្តក្នុងការព្យាបាល
ការវះកាត់ថង់ទឹកប្រមាត់ដោយវិធីចោះ (Laparoscopy cholecystectomy) គឺជាការវះកាត់ដែលមានប្រសិទ្ធភាពខ្ពស់ មុខរបួសតូច មិនមានការឈឺចាប់ ឆាប់ជាសះស្បើយ សម្រាកពេទ្យ រយៈពេលខ្លី ឆាប់ប្រកបមុខរបរការងារបានធម្មតាវិញ។ ទាំងនេះគឺមាននៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត ដែលពោរពេញទៅដោយ វេជ្ជបណ្ឌិតឯកទេសជំនាញ និង ឧបករណ៍ទំនើបៗ ដើម្បីធានាបានសុវត្ថិភាពជូនអ្នកជំងឺ។
“សូមមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត ដើម្បីធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាលបានត្រឹមត្រូវ។