Depressive disorder (Depression) ជំងឺធ្លាក់ទឹកចិត្ត
Depressive disorder(Depression) ជំងឺធ្លាក់ទឹកចិត្តគឺ ជាការសោកសៅ ឬ ទុក្ខព្រួយដែលជាការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ជីវិត ឬ វិបត្តិធ្ងន់ធ្ងរ ដែលបុគ្កលណាម្នាក់បានជួបប្រទះនឹងស្តែងចេញជាសញ្ញាបាក់ទឹកចិត្តយ៉ាងហោចណាស់មានរយះពេលពីរសប្តាហ៍។ ប្រភេទនៃជំងឺធ្លាក់ទឹកចិត្ត
- ជំងឺធ្លាក់ទឹកចិត្ត (Depressive disorder)
- ជំងឺធ្លាក់ទឹកចិត្តក្រោយសំរាល (Postpartum depression)
- ជំងឺធ្លាក់ទឹកចិត្តរុំារ៉ៃ (Persistent depressive disorder)
- ជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរដែលមានលាយឡំនឹងរោគសញ្ញាចិត្តវិកល (Psychotic depression)
- ជំងឺធ្លាក់ទឹកចិត្តបណ្តាលមកពីជំងឺប្រចាំកាយ, ការប្រើប្រាសឳសថមិនត្រឹមត្រូវ នឹងការប្រើប្រាស់សារធាតុញៀណជាដើម (Depression related to a medical condition, medication, or substance abuse)
តើកត្តាអ្វីខ្លះដែលបណ្តាលអោយមានជំងឺធ្លាក់ទឹកចិត្ត?
- កត្តាបីដែលសំខាន់គឺ:
- កត្តាជីវសាស្រ្ត (biological)
- ចិត្តសាស្រ្ត (psychological)
- សង្គមសាស្រ្ត (social)
- កត្តាផ្សេងៗទៀតដែលធ្វើឲ្យពួកគាត់ងាយនឹងទទួលរងនូវជំងឺធ្លាក់ទឹកចិត្តមានដូចជា:
- មានសមាជិកដែលធ្លាប់មានប្រវត្តិជំងឺធ្លាក់ទឹកចិត្ត
- បុគ្គលដែលធ្លាប់មានបញ្ហាជំងឺផ្លូវចិត្ត
- បុគ្គលដែលជួបបញ្ហាគំរាមកំហែងណាមួយ ភាពតានតឹង សំពាធការងារ ការផ្លាស់ទីលំនៅ នឹង ព្រឹត្តិការណ៍ជីវិតនានា
- វិបត្តិជំងឺរាង្គកាយ, ជំងឺរុំារ៉ៃផ្សេងៗទៀត។
រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តមានដូចជា:
- មិនសប្បាយចិត្តគ្រប់ពេលវេលា ស្ទើរតែរាល់ថ្ងៃ
- អស់កំលាំងល្ហឹតល្ហៃ
- អស់សង្ឃឹមក្នុងជីវិត
- អាហារថយចុះ ស្រកគីឡូ
- គេងមិនលក់ ឬ គេងច្រើនតែមិនស្កប់ស្កល់
- បាត់បង់ចំនាប់អារម្មណ៍ ជាមួយអ្វីៗគ្រប់យ៉ាងជុំវិញខ្លួន
- ការផ្ចង់អារម្មណ៍មានការថយចុះ
- គំនិតចង់សំលាប់ខ្លួន
ការធ្វើរោគវិនិច្ឆ័យ
- ការពិនិត្យសុខភាពទូទៅ ដើម្បីបញ្ជាក់ពីសុខភាពរាង្គកាយ
- ដោយអ្នកជំនាញសុខភាពផ្លូវចិត្តធ្វើបទសម្ភាសន៍ឬស្ទង់មតិសួរសំណួរអំពីរោគសញ្ញា និងឥរិយាបទផ្សេងទៀត។
ការព្យាបាល
- ការព្យាបាលបែបចិត្តសាស្រ្ត ឬ ដោយការនិយាយ (Psychotherapy)
- ការព្យាបាលដោយប្រើប្រាស់ឱសថ (Pharmacotherapy)