ផលប៉ះពាល់នៃអាហារសំបូរជាតិប៉ូតាស្យូមលើអ្នកជំងឺខ្សោយតម្រងនោមរាំរ៉ៃ!
ប៉ូតាស្យូម (Potassium) ជាអ៊ីយ៉ុងមួយប្រភេទដែល ភាគច្រើនវាស្ថិតនៅក្នុងកោសិកា ហើយមានបរិមាណតិចតួចណាស់ ដែលស្ថិតនៅក្នុងឈាម។
ប៉ូតាស្យូម ដើរតួនាទីយ៉ាងសំខាន់ ក្នុងចលនាកន្រ្តាក់របស់សាច់ដុំ រួមទាំងបេះដូង និងចូលរួមនៅក្នុងដំនើរការ របស់សសៃវិញ្ញាណ ប្រព័ន្ធប្រសាទផងដែរ។
ជាទូទៅ អ្នកជំងឺដែលមានបញ្ហាខ្សោយតម្រងនោមរាំរ៉ៃ (Chronic Kidney Disease) ត្រូវបានដឹងថា ជាបុគ្គលដែលប្រឈមខ្ពស់ ជាមួយនឹងការលើសជាតិប៉ូតាស្យូមនៅក្នុងឈាម ដោយសារតែ បម្រែបម្រួលនៃបំលាស់ប្តូរជាតិអ៊ីយ៉ុងក្នុងឈាម។
នៅពេលដែលពួកគាត់ទទួលទានអាហារដែលសំបូរទៅដោយជាតិប៉ូតាស្យូមថែមទៀតនោះ នោះនឹងធ្វើអោយ ជាតិប៉ូតាស្យូមមានកាន់តែច្រើននៅក្នុងឈាមលើសពីកម្រិតធម្មតា ហើយវានឹងស្តែងចេញជា
រោគសញ្ញាមួយចំនួនដូចជា ៖
- ចុកទ្រូង
- ញ័រទ្រូង
- ចង្វាក់បេះដូងចុះថយ
- ពិបាកដកដង្ហើម
- ក្អួតចង្អោរ រាគ
- រំញោចថយចុះ
- ខ្សោយសាច់ដុំ អស់កម្លាំង
- ស្ពឹកៗ
- និងធ្ងន់ធ្ងរអាចបណ្តាលអោយបេះដូងឈប់ដើរតែម្តង ហើយបាត់បង់ជីវិតបាន។
ខាងក្រោមនេះជាក្រុមអាហារមួយចំនួនដែលសំបូរទៅដោយជាតិប៉ូតាស្យូម៖
១. ក្រុមផ្លែឈើ៖ ក្រូច និងទឹកក្រូចប៉ូសាធ, ចេក, ស្វាយ, គីវី, ត្រសក់ស្រូវបារាំង, ទទឹម, ប័រ, ដូងនិងទឹកដូង, ប្លែឈើក្រៀម, ទំពាំងបាយជូក្រៀម, ល។ល
២. ក្រុមបន្លែ៖ ដំឡូងបារាំង, ប៉េងប៉ោះ, ផ្កាខាត់ណាខៀវ, ល្ពៅ, ស្ពៃតឿ/ស្ពៃជើងទា, ស្ពៃខៀវ(spinach) សាលាដ ល។ល
៣. ផ្សេងៗ៖ សូកូឡា, គ្រាប់ធុញ្ញជាតិ, ទឹកដោះគោស្រស់, ដំលូងបារាំងបំពង ល។ល
ដោយហេតុថាការលើសជាតិប៉ូតាស្យូមក្នុងឈាមអាចគំរាមកំហែងដល់អាយុជីវិតលោកអ្នកជាខ្លាំង និងមានហានិភ័យខ្ពស់។
សូមលោកអ្នកយកចិត្តទុកដាក់លើការបរិភោគ តាមរយៈការជៀសវៀង ឬកាត់បន្ថយនូវបន្លែ ផ្លែឈើ និងអាហារដែលសំបូរជាតិប៉ូតាស្យូម ប្រសិនបើអ្នកមានបញ្ហាតម្រងនោមខ្សោយរាំរ៉ៃ។
ករណីលោកអ្នកមានអាការៈដូចរៀបរាប់ខាងលើ សូមលោកអ្នកប្រញ៉ាប់មកពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួកបានការព្យាបាលទាន់ពេលវេលា ត្រឹមត្រូវតាមបច្ចេកទេស និងប្រសិទ្ធភាព។
Hello This is My Comment