ថង់ទឹកប្រមាត់(Gallbladder) គឺជាផ្នែកមួយនៃប្រព័ន្ធទឹកប្រមាត់ ស្ថិតនៅជាប់ក្រោមថ្លើម ហើយស្ថិតនៅក្រោមឆ្អឹងជំនីរផ្នែកខាងស្ដាំ ដែលមានតួនាទីស្តុកទឹកប្រមាត់ ដែលផលិតដោយថ្លើម និងត្រូវបញ្ចេញចូលក្នុងពោះវៀនតូចដើម្បីរំលាយអាហារ។ គ្រួសថង់ទឹកប្រមាត់ Gallbladder stones គឺជាកំណករឹងនៃទឹកប្រមាត់ ដែលកើតនៅក្នុងថង់ទឹកប្រមាត់ និងអាចមានទំហំតូចចាប់ពីគ្រាប់ខ្សាច់រហូតដល់ធំប៉ុនកូនបាល់។ មូលហេតុដែលនាំអោយកើតមានក្រួសថង់ទឹកប្រមាត់ គឺបណ្ដាលមកពីភាពមិនស្មើគ្នានៃល្បាយទឹកប្រមាត់ ដោយសារការកើនឡើងនៅកម្រិត កូលេស្តេរ៉ុល(Cholesterol)ច្រើនពេក ឬ ប៊ីលីរុយប៊ីន(Bilirubin)ច្រើនពេក ឬក៏…
តើបញ្ហាឆ្អឹងកងខ្នងណាខ្លះដែលបងប្អូនតែងតែជួបប្រទះជាប្រចាំនិងអាចទទួលបានសេវាព្យាបាលនូវផ្នែកវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត? • ការលៀនទ្រនាប់ឆ្អឹងកងចង្កេះ • ការរំកិលនៃឆ្អឹងកងចង្កេះ • ការបាក់ឆ្អឹងកងខ្នង • ជំងឺរបេងឆ្អឹងកងខ្នង • ដុំសាច់នៅខួរឆ្អឹងខ្នង តើបញ្ហាជំងឺឆ្អឹងកងខ្នងណាមួយដែលបងប្អូនតែងតែជួបប្រទះច្រើនជាងគេទៅលើមនុស្សពេញវ័យ? -ជំងឺលៀនទ្រនាប់ឆ្អឹងចង្កេះដែលគាបលើសសៃវិញ្ញាណជាបញ្ហាដែលបងប្អូនតែងតែជួបប្រទះច្រើនជាងគេ។ អ្វីទៅជាជំងឺលៀនទ្រនាប់ឆ្អឹងកងចង្កេះគាបសសៃវិញ្ញាណ? -ការលៀនទ្រនាប់ឆ្អឹងខ្នងគាបសរសៃវិញ្ញាណ គឺនៅពេលដែលមានការរហែកសំបកទ្រនាប់ឆ្អឹងកង(Annulus Fibrosus) ដែលបណ្ដាលអោយមានការប៉ោងលៀន ឬ…
Professor Of Khmer-Soviet Friendship Hospital
Professor Of Khmer-Soviet Friendship Hospital