ប៉ូតាស្យូម (Potassium) ជាអ៊ីយ៉ុងមួយប្រភេទដែល ភាគច្រើនវាស្ថិតនៅក្នុងកោសិកា ហើយមានបរិមាណតិចតួចណាស់ ដែលស្ថិតនៅក្នុងឈាម។ ប៉ូតាស្យូម ដើរតួនាទីយ៉ាងសំខាន់ ក្នុងចលនាកន្រ្តាក់របស់សាច់ដុំ រួមទាំងបេះដូង និងចូលរួមនៅក្នុងដំនើរការ របស់សសៃវិញ្ញាណ ប្រព័ន្ធប្រសាទផងដែរ។